rss
Twitter Delicious Facebook Digg Stumbleupon Favorites

Saturday, June 16, 2012

ព្រឹត្តិការណ៍អស្ទារ្យប្រចាំក្រុងប៉ោយប៉ែត

នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១២ខាងមុខនេះគឺមានព្រឹត្តិការណ៍ដ៏អស្ទារ្យប្រចាំក្រុងប៉ោយប៉ែតមួយគឺជាកាជួបជុំប្រកួតបាល់ទាត់រវាងក្លឹបយក្សទាំង៤នៅខេត្តបន្ទាយមានជ័យ។ដែលមានក្លឹបធំៗទាំងបួនដូចជា: ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត,ក្លឹបបាល់ទាត់លីហេងឆាយ,ក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ,ក្លឹបបាល់ទាត់UME។ ក្លឹបទាំង៤នេះសុទ្ធតែមានប្រវត្តិក្នុងការប្រកួតអស្ទារ្យទាំងអស់ 1-ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត (ម្ទាស់ពាន់រង្វាន់Poi Pet League 2012និងFutsal ប្រចាំខេត្តបន្ទាយមានជ័យ) 2-ក្លឹបបាល់ទាត់លីហេងឆាយ (ម្ទាស់ពាន់រង្វាន់៧មករានិងFutsal២០១១) 3-ក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ (ក្លឹបជំរើសខេត្តនិងចំនាត់ថ្នាក់លេខ២លើផ្ទៃប្រទេស) 4-ក្លឹបបាល់ទាត់UME (ម្ទាស់ពាន់រង្វាន់UME Cup) នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១២និងមានការប្រកួត២គូនៅពហុកីដ្ឋានអគារថ្មីចាប់ពីម៉ោង៧ព្រឹកទៅ!!! ម៉ោង៧:៣០នាទីព្រឹក 1-ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត Vs ក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ ម៉ោង៩:០០នាទីព្រឹក 2-ក្លឹបបាល់ទាត់លីហេងឆាយ Vs ក្លឹបបាល់ទាត់UME *សូមចូលរួមទស្សនានិងជាការគាំទ្រដល់វិស័យកីឡារបស់ខេត្តបន្ទាយមានជ័យ!(ចូលរួមទស្សនាដោយសេរី) *ចូលរួមលេងកីឡាជៀសវាងការសេពគ្រឿងញៀន!ស្រលាញ់កីឡាកុំស្រលាញ់គ្រឿងញៀន!

0 comments:

Post a Comment