rss
Twitter Delicious Facebook Digg Stumbleupon Favorites

Wednesday, June 27, 2012

Victory Poi Pet F.C vs Phnom Penh Crown F.C

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតនិងធ្វើការប្រកួតដកស្រង់បច្ចេកទេសជាមួយនិងក្លឹបលំដាប់លេខ១នៅក្នុងប្រទេសខ្មែរគឺភ្នំពេញក្រោន។ ការប្រកួតលក្ខណះមិត្តភាពដកស្រង់បច្ចេកទេសនេះនិងប្រព្រឹត្តឡើងនៅថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១២វេលាម៉ោង៩ព្រឹកនាពេលខាងមុខនេះ។ ការប្រកួតនេះនិងធ្វើឡើងនៅទឹកដីភ្នំពេញក្រោន។ការចូលទស្សនាដោយសេរី! សូមចូលរូមគាំទ្រនិងជួយជាការលើកទឹកចិត្តដល់ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត! ស្រលាញ់កីឡាកុំស្រលាញ់គ្រឿងញាន!

Tuesday, June 19, 2012

កីឡាករឆ្នើមប្រចាំក្លឹប

The Key Player of Victory Poi Pet FC! កីឡាករឆ្នើមប្រចាំក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត! ប្រធានក្រុមU15វ៉ើយសុធាបានក្លាយជាកីឡាកដ៏លេចធ្លោម្នាក់ប្រចាំក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត។ បន្ទាប់ពីបានចេញទៅប្រកួតពាន់រង្វាន់ថ្នាក់ខេត្តរូចមកដែលបានធ្វើអោយប្រិយមិត្តជាច្រើនមានការគាំទ្រ ចំពោះកីឡាកនេះមិនដាច់ពីម៉ាត់ឡើយ។សុធាបានលេងអោយក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតចំនួន៣៩ប្រកួតហើយរកគ្រាប់បាល់បានអោយក្លឹបចំនួន៥៨គ្រាប់យោងតាមកំណត់ហេតុរបស់ក្លឹប។ កីឡាកររូបនេះបានជួយអោយក្លឹបទទួលបានពាន់រង្វាន់ជាច្រើនជាពិសេសកាលពីថ្មីនេះពាន់រង្វាន់ធំនោះFutsal Province Cup។

Saturday, June 16, 2012

New Logo of Victory Poi Pet F.C

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតបានធ្វើការរចនានូវលូកូថ្មីមួយសំរាប់ក្លឹបនៅពេលការប្រកួតនៅរដូវកាលក្រោយមកដល់។

ព្រឹត្តិការណ៍អស្ទារ្យប្រចាំក្រុងប៉ោយប៉ែត

នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១២ខាងមុខនេះគឺមានព្រឹត្តិការណ៍ដ៏អស្ទារ្យប្រចាំក្រុងប៉ោយប៉ែតមួយគឺជាកាជួបជុំប្រកួតបាល់ទាត់រវាងក្លឹបយក្សទាំង៤នៅខេត្តបន្ទាយមានជ័យ។ដែលមានក្លឹបធំៗទាំងបួនដូចជា: ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត,ក្លឹបបាល់ទាត់លីហេងឆាយ,ក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ,ក្លឹបបាល់ទាត់UME។ ក្លឹបទាំង៤នេះសុទ្ធតែមានប្រវត្តិក្នុងការប្រកួតអស្ទារ្យទាំងអស់ 1-ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត (ម្ទាស់ពាន់រង្វាន់Poi Pet League 2012និងFutsal ប្រចាំខេត្តបន្ទាយមានជ័យ) 2-ក្លឹបបាល់ទាត់លីហេងឆាយ (ម្ទាស់ពាន់រង្វាន់៧មករានិងFutsal២០១១) 3-ក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ (ក្លឹបជំរើសខេត្តនិងចំនាត់ថ្នាក់លេខ២លើផ្ទៃប្រទេស) 4-ក្លឹបបាល់ទាត់UME (ម្ទាស់ពាន់រង្វាន់UME Cup) នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១២និងមានការប្រកួត២គូនៅពហុកីដ្ឋានអគារថ្មីចាប់ពីម៉ោង៧ព្រឹកទៅ!!! ម៉ោង៧:៣០នាទីព្រឹក 1-ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត Vs ក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ ម៉ោង៩:០០នាទីព្រឹក 2-ក្លឹបបាល់ទាត់លីហេងឆាយ Vs ក្លឹបបាល់ទាត់UME *សូមចូលរួមទស្សនានិងជាការគាំទ្រដល់វិស័យកីឡារបស់ខេត្តបន្ទាយមានជ័យ!(ចូលរួមទស្សនាដោយសេរី) *ចូលរួមលេងកីឡាជៀសវាងការសេពគ្រឿងញៀន!ស្រលាញ់កីឡាកុំស្រលាញ់គ្រឿងញៀន!