rss
Twitter Delicious Facebook Digg Stumbleupon Favorites

Thursday, September 27, 2012

អបអរសាទរការប្រកួតពានរង្វាន់Futsal Victory Cup 2012

ដើម្បីអបអរសាទរខួបគំរប់ប្រចាំឆ្នាំនៃការបង្កើតក្លឹបវ៉ិចតូរីប៉ោយប៉ែត
នៅថ្ងៃទី០២ខែកញ្ញានេះក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតបានសហការជាមួយសាលាញូវតុនធីឡាយសាខាប៉ោយប៉ែត២
និងធ្វើការប្រកួតបាល់ទាត់Futsal​ប្រចាំឆ្នាំមួយនៅឯតារាងបាល់ទាត់Futsalសាលាញូវតុនធីឡាយសាខាប៉ោយប៉ែត២។
ព្រឹត្តិការណ៍ប្រកួតនេះគឺមានលក្ខណះបីប្រភេទខុសគ្នាមានដូចជា: 1-កុមារអាយុក្រោម១១ឆ្នាំ(U11)
                                                                                         2-កុមារអាយុក្រោម១៤ឆ្នាំ(U14)
                                                                                      ​   3-កីឡាការីទូទៅ​ (U Women)
ការប្រកួតនោះនិងប្រព្រឹត្តទៅរយះពេល៤សបា្តហ៍ដែលចាប់ពីថ្ងៃទី០២-២៣ខែកញ្ញាឆ្នាំ២០១២។
*ចូលរួមលេងកីឡាសូមកុំលេងគ្រឿងញៀន!

Tuesday, July 17, 2012

ធឿនសុភ័ក្រ្តាក្លាយជាអាជ្ញាកណ្តាលថ្នាក់ជាតិU13

កីឡាករU17ធឿនសុភ័ក្រ្តារបស់ក្លឹបបាល់ទាត់វ៉ិចតូរីបានក្លាយជាអាជ្ញាកណ្តាលថ្នាក់ជាតិសំរាប់ព្រឹត្តិការណ៍បាល់ទាត់កុមារU13នៅឆ្នាំ២០១២នេះ។ ក្នុងព្រឹត្តិការណ៍នោះគឺមានក្លឹបបាល់ទាត់ចំនូន៣២ទូទាំងប្រទេសកម្ពុជាដែលបានចាប់ផ្តើមធ្វើការប្រកួតពីថ្ងៃទី០៧ដល់១៤ខែកក្កដាឆ្នាំ២០១២។ ក្នុងព្រឹត្តិការណ៍នោះក្លឹបដែលបានទទួលជាជើងឯកឆ្នាំនេះគឺក្លឹបអធិរាជភ្នំស្វាយ!

Sunday, July 8, 2012

ភ្នំពេញក្រោន 4-2​​ ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត

កាលពីថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១២ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតបានធ្វើការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយនិង ក្លឹបលំដាប់លេខ១ប្រទេសខ្មែរភ្នំពេញក្រោនបានទទួលលទ្ធផល: ភ្នំពេញក្រោន 4-2 ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត តាមសម្តីរបស់លោកគ្រូបង្វឹកក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតលោកសាបូ៑នវិនតាបានអោយដឹងថាវាជាបទពិសោធន៍ដ៏ល្អបំផុត សំរាប់ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតដែលបានដកស្រង់បច្ចេកទេសជាមួយនិងក្លឹបលំដាប់កំពូលប្រទេសខ្មែរមួយនេះ។ ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតនិងមានគំរោងធ្វើការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយក្លឹបលំដាប់កំពូល ប្រចាំប្រទេសខ្មែរមួយចំនួនទៀតដូចជា: ក្លឹបព្រះខ័នរាជ, ណាកាខប និង​អគ្គស្នងការនគបាលជាតិនាពេលខាងមុខទៀត។ សូមអរគុណចំពោះការចូលរួមគាំទ្រដល់ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត! ស្រលាញ់កីឡាកុំស្រលាញ់គ្រឿងញៀន!

Wednesday, June 27, 2012

Victory Poi Pet F.C vs Phnom Penh Crown F.C

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតនិងធ្វើការប្រកួតដកស្រង់បច្ចេកទេសជាមួយនិងក្លឹបលំដាប់លេខ១នៅក្នុងប្រទេសខ្មែរគឺភ្នំពេញក្រោន។ ការប្រកួតលក្ខណះមិត្តភាពដកស្រង់បច្ចេកទេសនេះនិងប្រព្រឹត្តឡើងនៅថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១២វេលាម៉ោង៩ព្រឹកនាពេលខាងមុខនេះ។ ការប្រកួតនេះនិងធ្វើឡើងនៅទឹកដីភ្នំពេញក្រោន។ការចូលទស្សនាដោយសេរី! សូមចូលរូមគាំទ្រនិងជួយជាការលើកទឹកចិត្តដល់ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត! ស្រលាញ់កីឡាកុំស្រលាញ់គ្រឿងញាន!

Tuesday, June 19, 2012

កីឡាករឆ្នើមប្រចាំក្លឹប

The Key Player of Victory Poi Pet FC! កីឡាករឆ្នើមប្រចាំក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត! ប្រធានក្រុមU15វ៉ើយសុធាបានក្លាយជាកីឡាកដ៏លេចធ្លោម្នាក់ប្រចាំក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត។ បន្ទាប់ពីបានចេញទៅប្រកួតពាន់រង្វាន់ថ្នាក់ខេត្តរូចមកដែលបានធ្វើអោយប្រិយមិត្តជាច្រើនមានការគាំទ្រ ចំពោះកីឡាកនេះមិនដាច់ពីម៉ាត់ឡើយ។សុធាបានលេងអោយក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតចំនួន៣៩ប្រកួតហើយរកគ្រាប់បាល់បានអោយក្លឹបចំនួន៥៨គ្រាប់យោងតាមកំណត់ហេតុរបស់ក្លឹប។ កីឡាកររូបនេះបានជួយអោយក្លឹបទទួលបានពាន់រង្វាន់ជាច្រើនជាពិសេសកាលពីថ្មីនេះពាន់រង្វាន់ធំនោះFutsal Province Cup។

Saturday, June 16, 2012

New Logo of Victory Poi Pet F.C

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតបានធ្វើការរចនានូវលូកូថ្មីមួយសំរាប់ក្លឹបនៅពេលការប្រកួតនៅរដូវកាលក្រោយមកដល់។

ព្រឹត្តិការណ៍អស្ទារ្យប្រចាំក្រុងប៉ោយប៉ែត

នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១២ខាងមុខនេះគឺមានព្រឹត្តិការណ៍ដ៏អស្ទារ្យប្រចាំក្រុងប៉ោយប៉ែតមួយគឺជាកាជួបជុំប្រកួតបាល់ទាត់រវាងក្លឹបយក្សទាំង៤នៅខេត្តបន្ទាយមានជ័យ។ដែលមានក្លឹបធំៗទាំងបួនដូចជា: ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត,ក្លឹបបាល់ទាត់លីហេងឆាយ,ក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ,ក្លឹបបាល់ទាត់UME។ ក្លឹបទាំង៤នេះសុទ្ធតែមានប្រវត្តិក្នុងការប្រកួតអស្ទារ្យទាំងអស់ 1-ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត (ម្ទាស់ពាន់រង្វាន់Poi Pet League 2012និងFutsal ប្រចាំខេត្តបន្ទាយមានជ័យ) 2-ក្លឹបបាល់ទាត់លីហេងឆាយ (ម្ទាស់ពាន់រង្វាន់៧មករានិងFutsal២០១១) 3-ក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ (ក្លឹបជំរើសខេត្តនិងចំនាត់ថ្នាក់លេខ២លើផ្ទៃប្រទេស) 4-ក្លឹបបាល់ទាត់UME (ម្ទាស់ពាន់រង្វាន់UME Cup) នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១២និងមានការប្រកួត២គូនៅពហុកីដ្ឋានអគារថ្មីចាប់ពីម៉ោង៧ព្រឹកទៅ!!! ម៉ោង៧:៣០នាទីព្រឹក 1-ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត Vs ក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ ម៉ោង៩:០០នាទីព្រឹក 2-ក្លឹបបាល់ទាត់លីហេងឆាយ Vs ក្លឹបបាល់ទាត់UME *សូមចូលរួមទស្សនានិងជាការគាំទ្រដល់វិស័យកីឡារបស់ខេត្តបន្ទាយមានជ័យ!(ចូលរួមទស្សនាដោយសេរី) *ចូលរួមលេងកីឡាជៀសវាងការសេពគ្រឿងញៀន!ស្រលាញ់កីឡាកុំស្រលាញ់គ្រឿងញៀន!

Thursday, May 24, 2012

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតឈ្នះពាន់រង្វាន់Fusal Province Cup U15

បន្ទាប់ពីបានធ្វើការប្រកួតអស់រយះពេល៣ថ្ងៃកន្លងមកក្នុងកម្មវិធីដណ្តើមពាន់រង្វាន់Futsal Province Cup U15។ ក្លឹបបាល់ទាត់វ៉ុចតូរីប៉ោយប៉ែតបានទទួលបានជ័យលាភីលេខ១ថ្នាក់ខេត្តបន្ទាយមានជ័យ ដោយបានយកឈ្នះលើក្លឹបចំការក្រូចក្រោមលទ្ធផល ក្លឹបបាល់ទាត់វ៉ុចតូរីប៉ោយប៉ែត​ 4-3​ ក្លឹបចំការក្រូច។ សូមចូលរួមលេងកីឡាជៀសវាងការសេពគ្រឿងញៀន!!!

Saturday, May 19, 2012

ក្រុងប៉ោយប៉ែត Vs ក្រុងសិរីសោភ័ណ Futsal U15

នៅថ្ងៃទី២២ខែឧសភាខាងមុខនិងមានព្រឹត្តិការណ៍ការប្រកួតបាល់ទាត់Futsal U15ប្រចាំខេត្តបន្ទាយមានជ័យ។បន្ទាប់ពីធ្វើការចាប់ពូលរួចមកក្នុងចំនោម៨ក្រុមដែលចែកចេញជា២ពូល។ ខណះពេលនោះក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតបានលេងនៅក្នុងពូលBដែលមានក្រុមដូចជា: Pole B: 1-Victory Poi Pet F.C 2-Sereysoaphon City(Home) 3-Klakon F.C 4-Ponlok Thmey Pole A: 1-BG Phone 2-Chamka Krouch 3-Phnom Bak F.C 4-Prah Ponlea ចំពោះក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតនិងធ្វើការប្រកួតជាមួយម្ចាស់ក្រុងសិរីសោភ័ណ(22/05/2012) Time 10:00ព្រឹក។ សូមចូលរួមគាំទ្រនិងលើកទឹកចិត្តដល់កីឡាកក្រុងប៉ោយប៉ែតយើង!!!

Wednesday, May 16, 2012

ពាន់រង្វាន់បាល់ទាត់ហ្វូតសាលថ្នាក់ខេត្តបន្ទាយមានជ័យ

កីឡាករក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតU15កំពុងតែត្រៀមខ្លួនចូលរួមការប្រកួតបាល់ទាត់ហ្វូតសាលU15 ថ្នាក់ខេត្តនៅថ្ងៃទី២២ដល់២៤ខែឧសភាខាងមុខនេះ។ដែលមានចំនួន៨ក្លឹបទូទាំងខេត្តចូលរួមការប្រកួតនេះ។ ការប្រកួតពាន់រង្វាន់បាល់ទាត់ហ្វូតសាលថ្នាក់ខេត្តបន្ទាយមានជ័យត្រូវបានរៀបចំដោយអ.ហខេត្តបន្ទាយមានជ័យសហការជាមួយសហព័ន្ខបាល់ទាត់កម្ពុជា CCFC. សូមចូលរួមគាំទ្រនិងផ្តល់ទឹកចិត្តដល់ក្រុងប៉ោយប៉ែតយើង។

Sunday, May 6, 2012

AFC President's Cup 2012

ចូលរួមទស្សនានិងលើកចិត្តដល់Phnom Penh Crown F.C ក្នុងការប្រកួតAFC President's Cup...ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ផ្សាយផ្ទាល់ដោយទូរទស្សប៉ុស្ត៍លេខ៥ តាររាងនៃការប្រកួត AFC President's Cup 05/05/2012: Phnom Penh Crown 8-0 Yeedzin Dordoi 5-1 Nepal Police Club 07/05/2012: (13:30mn) Yeedzin Vs Dordoi (16:30mn) Phnom Penh Crown Vs Nepal Police Club 09/05/2012 (16:00mn) Phnom Penh Crown Vs Dordoi Nepal Police Club Vs Yeedzin

លោកគ្រូបង្វឹកសាបូ៑នវិនតាទើបតែបញ្ចប់វគ្គFIFA​ Grassroot

លោកគ្រូបង្វឹកក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតសាបូ៑នវិនតាទើបតែបញ្ចប់វគ្គសិក្សាបាល់ទាត់ថ្នាល់របស់FIFA ដែលបានរៀបចំនៅសហពន្ធ័បាល់ទាត់កម្ពុជាដែលមានរយះពេល៥ថ្ងៃ(០១-០៥ខែឧសភា២០១២)។ ចូលរួមលេងបាល់ទាត់ជៀសវាងការសេពគ្រឿងញៀន!!!

វគ្គFIFA Grassroot

គ្រូទូទាំងប្រទេសកម្ពុជានិងបណ្តាលក្លឹបធំៗនៅភ្នំពេញបានចូលរួមសិក្សាវគ្គបាល់ទាត់ថ្នាលរបស់FIFA។ ក្នុងចំនោមនោះក៏មានគ្រូបង្វឹកក្លឹបវ៉ិចតូរីប៉ោយប៉ែតចូលរួមផងដែរ។

Friday, April 20, 2012

ជំនឿទុកចិត្តចំពោះការប្រកួតពាន់រង្វាន់តំបន់ត្រីកោណ

គ្រូបង្វឹកក្លឹបវ៉ិចតូរីប៉ោយប៉ែតលោកសាបូ៑នវិនតាបានមានជំនឿជឿទុកចិត្តថានិង ព្យាយាមអោយអស់ពីសមត្តភាពដើម្បីយកជ័យជំនះជូនទឹកដីប៉ោយប៉ែតអោយបាន នៅពេលចេញទៅចូលរួមកាប្រកួតបាល់ទាត់ពាន់រង្វាន់តំបន់ត្រីកោណ(ក្រុងបាត់ដំបង​ក្រុងប៉ៃលិន​និងក្រុងប៉ោយប៉ែត)នាពេលខាងមុខនេះ។

Friday, April 13, 2012

សូស្តីឆ្នាំថ្មី២០១២ឆ្នាំរោងព.ស២៥៥៦

Happy Khmer New Year 2012!!! I wish all Cambodians good luck,safe transport,get successful in your life and healthy. Enjoy Khmer New Year!!! *Please drink do not drive!!!

Thursday, March 29, 2012

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតមានជំនឿទុកចិត្តការប្រកួតនៅក្រុងបាត់ដំបង

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតបន្ទាប់ពីបានទទួលពាន់រង្វាន់លេខ១ប្រចាំក្រុងប៉ោយប៉ែតមកគីកំពុងតែវឹកហាត់ត្រៀមលេងពាន់រង្វាន់ប្រចាំតំបន់ត្រីកោណ(ក្រុងប៉ោយប៉ែត,ក្រុងបាត់ដំបង,ក្រុងប៉ៃលិន)។ តាមសម្តីរបស់លោកគ្រូបង្វឹកក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតលោកសាបូ៑នវិនតាគឺមានជំនឿទុកចិត្តថានិងឈ្នះយកមុខមាត់អោយក្រុងប៉ោយប៉ែតអោយបាន។

ជ័យជំនះទាំងបីក្រុមរបស់ក្លឹបវ៉ិចតូរីប៉ោយប៉ែត

កាលពីពេលថ្ងៃទី២៥ខែមីនាថ្មីៗនេះនៅតំបន់ជាយដែនក្រុងប៉ោយប៉ែតបានមានកម្មវិធីបិទវគ្គការប្រកួតបាល់ទាត់PoiPet League 2012ដែលរៀបចំដោយអង្គការCCFC។ កាលប្រកួតគឺបានបញ្ចប់ដោយជាស្ថាពរដោយក្លឹបវ៉ិចតូរីប៉ោយប៉ែតបានទទួលជ័យលាភីទាំងបីក្រុមដោយលទ្ធផល U17:Victory Poi Pet F.C 4-1 Mayura Fire F.C U15:Victory Poi Pet F.C 5-1 Poi Pet F.C U13:Victory Poi Pet F.C 4-0 OV F.C ចូលរួមលេងកីឡាជៀសវាងការសេពគ្រឿងញៀន!!!

Tuesday, March 20, 2012

U13 Victory Poi Pet F.C Vs OV F.C

បន្ទាប់ពីមានការប្រកួតអស់រយះពេល៤ខែ៣សប្តាហ៍កន្លងមកក្លឹបបាល់ទាត់វ៉ិចតូវីប៉ោយប៉ែតទាំងបីក្រុម(U13,U15,U17)បានឈានរកកៅអីមួយដែលត្រៀមលេងដណ្តើមយកលេខ១ជាមួយនិងក្រុមដូចជា U17: Victory Poi Pet F.C Vs Mayura Fire F.C U15: Victory Poi Pet F.C Vs Poi Pet F.C U13: Victory Poi Pet F.C Vs OV F.C នាពេលថ្ងៃអាទិត្យទី២៥ខែមិនាវេលាម៉ោង​១:00តទៅដោយមានការចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកត្តមឧត្តមសេនីយ៍ទោ រ័ត្នស្រ៑ាង មេបញ្ជាការកងរាជអាវុធហត្តប្រចាំខេត្តបន្ទាយមានជ័យ។ សូមចូលរួមទស្សនាទាំងអស់គ្នា!!!!

U15 Victory Poi Pet F.C Vs Poi Pet F.C

បន្ទាប់ពីមានការប្រកួតអស់រយះពេល៤ខែ៣សប្តាហ៍កន្លងមកក្លឹបបាល់ទាត់វ៉ិចតូវីប៉ោយប៉ែតទាំងបីក្រុម(U13,U15,U17)បានឈានរកកៅអីមួយដែលត្រៀមលេងដណ្តើមយកលេខ១ជាមួយនិងក្រុមដូចជា U17: Victory Poi Pet F.C Vs Mayura Fire F.C U15: Victory Poi Pet F.C Vs Poi Pet F.C U13: Victory Poi Pet F.C Vs OV F.C នាពេលថ្ងៃអាទិត្យទី២៥ខែមិនាវេលាម៉ោង​១:00តទៅដោយមានការចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកត្តមឧត្តមសេនីយ៍ទោ រ័ត្នស្រ៑ាង មេបញ្ជាការកងរាជអាវុធហត្តប្រចាំខេត្តបន្ទាយមានជ័យ។ សូមចូលរួមទស្សនាទាំងអស់គ្នា!!!!

ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្តPoi Pet League 2012

បន្ទាប់ពីមានការប្រកួតអស់រយះពេល៤ខែ៣សប្តាហ៍កន្លងមកក្លឹបបាល់ទាត់វ៉ិចតូវីប៉ោយប៉ែតទាំងបីក្រុម(U13,U15,U17)បានឈានរកកៅអីមួយដែលត្រៀមលេងដណ្តើមយកលេខ១ជាមួយនិងក្រុមដូចជា U17: Victory Poi Pet F.C Vs Mayura Fire F.C U15: Victory Poi Pet F.C Vs Poi Pet F.C U13: Victory Poi Pet F.C Vs OV F.C នាពេលថ្ងៃអាទិត្យទី២៥ខែមិនាវេលាម៉ោង​១:00តទៅដោយមានការចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកត្តមឧត្តមសេនីយ៍ទោ រ័ត្នស្រ៑ាង មេបញ្ជាការកងរាជអាវុធហត្តប្រចាំខេត្តបន្ទាយមានជ័យ។ សូមចូលរួមទស្សនាទាំងអស់គ្នា!!!!

Wednesday, March 7, 2012

ប្រិយមិត្តជាច្រើនចង់ឃើញការប្រកូតមិត្តភាពរបស់ក្លឹបវិចតូរីvs PPC

ប្រិយមិត្តជាច្រើននៅក្រុងប៉ោយប៉ែតចង់ឃើញការប្រកួតលក្ខណះមិត្តភាពរវាង ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែតនិងក្លឹបបាល់ទាត់ភ្នំពេញក្រោនU15។ ចូលរួមលេងកីឡាជៀសវាងការសេពគ្រឿងញាន!

ស្បែកជើងកីឡាករក្លឹបនិយមពាក់ពេលប្រកួត

កីឡាករជាច្រើនក្នុងក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែតបាននិយមពាក់ស្បែកជើងNikeនៅពេលប្រកួតរបស់ក្លឹប។

Sunday, February 26, 2012

អាវសំរាប់ប្រិយមិត្ត

តើអ្នកចូលចិត្តក្លឹបបាល់ទាត់វិតូរីទេ?បើសិនអ្នកចូលចិត្តនិងគាំទ្រក្លឹបវិតូរីអ្នកនិងទទួលបានអាវប្រិយមិត្តក្លឹបនេះ។

អាវថ្មីសំរាប់កីឡាករឆ្នើមប្រចាំក្លឹប

ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែតបានរៀបចំការប្រកួតជំរើសកីឡាករឆ្នើមប្រចាំក្លឹប។តើនរណានិងក្លាយជាម្ចាស់អាវមួយនេះ?សូមតាមដានទស្សនាការប្រកួតនេះជាមួយ ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែត។សូមអគុណចំពោះការគាំទ្រគេហទំព័រក្លឹប។

Tuesday, January 24, 2012

វិទ្យាល័យអូរជ្រៅទទួលជ័យជំនះប្រចាំក្រុងប៉ោយប៉ែត

កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០១២គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំរាប់ការប្រកួតកីឡាបាល់ទាត់ជំរើសក្រុងប៉ោយប៉ែតដែលវិទ្យាល័យបានទទួលជ័យជំនះប្រចាំក្រុងប៉ោយប៉ែតបន្ទាប់ពីមានការប្រកួតឈ្នះជាមួយវិទ្យាល័យនិមិត្ត(4-2)Penaltyនិងឈ្នះវគ្គផ្តាច់ព័ត្រជាមួយម្ចាស់ផ្ទះវិទ្យាល័យប៉ោយប៉ែត(4-2)Penalty។វិទ្យាល័យអូរជ្រៅទទួលបបានសិទ្ធចេញទៅប្រកួតប្រចាំខេត្តដែលតំណាងអោយក្រុងប៉ោយប៉ែតដោយមានការដឹកនាំលេងដោយលោកគ្រូបង្វឹកសាបូ៑នវិនតា។