rss
Twitter Delicious Facebook Digg Stumbleupon Favorites

Tuesday, December 24, 2013

លោកស្រីម៉ៅសុមានាបានឧបត្ថម្ភជាង១២លានរៀលដល់វិទ្យាល័យអូរជ្រៅ

កាលពីរសៀលថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣ថ្នាក់ដឹកនាំក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតលោកស្រីម៉ៅសុមានាបានឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន១សែនបាត(១២,១៥០,០០០៛)ដល់វិទ្យាល័យអូរជ្រៅនៃទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដើម្បីចូលរួមជួយការសាងសងទីលានបាល់ទាត់សំរាប់វិទ្យាល័យមួយនេះដែលកំពុងជួបនូវការខ្វះខាតតារាងបាល់និងការអភិវឌ្ឍន៍នៃវិស័យកីឡានៅតំបន់នេះផងដែរ។
លោកអ៊ុងសាម៉នដែលជានាយកនៃវិទ្យាល័យអូរជ្រៅនិងសហការីរបស់ខ្លួនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពសម្បុរសជនជាច្រើនលើករបស់លោកស្រីម៉ៅសុមានាចំពោះវិទ្យាល័យរបស់លោក។លោកស្រីម៉ៅសុមានាត្រូវបានថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យនិងឯកឧត្តមរ័ត្នស្រ៊ាងទទួលស្គាល់ថាជាសម្បុរសជនឈានមុខគេប្រចាំខេត្តបន្ទាយមានជ័យខាងផ្នែកវិស័យកីឡា។