rss
Twitter Delicious Facebook Digg Stumbleupon Favorites

Tuesday, December 24, 2013

លោកស្រីម៉ៅសុមានាបានឧបត្ថម្ភជាង១២លានរៀលដល់វិទ្យាល័យអូរជ្រៅ

កាលពីរសៀលថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣ថ្នាក់ដឹកនាំក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតលោកស្រីម៉ៅសុមានាបានឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន១សែនបាត(១២,១៥០,០០០៛)ដល់វិទ្យាល័យអូរជ្រៅនៃទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដើម្បីចូលរួមជួយការសាងសងទីលានបាល់ទាត់សំរាប់វិទ្យាល័យមួយនេះដែលកំពុងជួបនូវការខ្វះខាតតារាងបាល់និងការអភិវឌ្ឍន៍នៃវិស័យកីឡានៅតំបន់នេះផងដែរ។
លោកអ៊ុងសាម៉នដែលជានាយកនៃវិទ្យាល័យអូរជ្រៅនិងសហការីរបស់ខ្លួនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពសម្បុរសជនជាច្រើនលើករបស់លោកស្រីម៉ៅសុមានាចំពោះវិទ្យាល័យរបស់លោក។លោកស្រីម៉ៅសុមានាត្រូវបានថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យនិងឯកឧត្តមរ័ត្នស្រ៊ាងទទួលស្គាល់ថាជាសម្បុរសជនឈានមុខគេប្រចាំខេត្តបន្ទាយមានជ័យខាងផ្នែកវិស័យកីឡា។

Friday, October 18, 2013

អបអរសាទរដំណើរកំសាន្តក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត!

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតនិងធ្វើការដំណើរកំសាន្តកីឡាករជាលក្ខណះទ្រង់ទ្រាយធំជាលើកដំបូងរបស់ខ្លួន
ជាមួយនិងកីឡាករ៦០នាក់នៅក្នុងក្លឹបមួយនេះដំណើរកំសាន្តនេះនិងឆ្ពោះទៅកាន់ខេត្តសៀមរាបនៃតំបន់
ទេសចរណ៍ព្រះរាជាណាចក្រកម្ពុជាក្នុងរយះពេល១ថ្ងៃពេញដោយនិងចាប់ផ្តើមចេញដំណើរពីថ្ងៃអាទិត្យទី២០ខែតុលានេះ។តាមសម្តីរបស់លោកគ្រូបង្វឹកសាប៊ូនវិនតាបានអោយដឹងថាដំណើរកំសាន្តនេះជាដំណើរកំសាន្តអបអរសាទរ
នៃភាពជាជើងឯកពានរង្វាន់បាល់ទាត់ប្រចាំក្រុងប៉ោយប៉ែត២សម័យរបស់ខ្លួន(២០១២-២០១៣)។

Sunday, October 6, 2013

ឈុតថ្មីរបស់ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតរដូវកាល២០១៣!

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតនិងត្រៀមខ្លួនជាស្រេចសំរាប់ការប្រកួតបាល់ទាត់រដូវកាលថ្មីនៃទឹកដីក្រុងប៉ោយប៉ែត!
បន្ទាប់ពីក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតបានគ្រប់គ្រងពានរង្វាន់ពីរសម័យនៃពានរង្វាន់Poipet League (2011-2012)មកក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតនិងបន្តត្រៀមខ្លួនចូលរួមនៅរដូវកាលថ្មីជាមួយនិងសំលៀកបំពាក់ឈុតថ្មីផងដែរ។
សំលៀកបំពាក់ឈុតថ្មីនេះគឺជាការរចនាជាលក្ខណះរបស់ខ្មែរទាំងអស់និងព្រមទាំងមានការចូលរួមគាំទ្រជាមួយនិងDEL និង​I World(អាយវើល)ផងដែរបន្ទាប់ពីម្ចាស់ឧត្ថម្ភធំហាងលក់សំលៀកបំពាក់កីឡា Home Sport Poipet។
យោងតាមសំដីរបស់លោកគ្រូបង្វឹកសាប៊ូនវិនតាបានអោយដឹងថាសំលៀកបំពាក់ឈុតថ្មីរបស់ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត
នេះមានការចំនាយខ្ពស់នៃសំលៀកបំពាក់ក្លឹបធ្លាប់បានធ្វើកន្លងមកដោយតំលៃប្រមាណ១២ដុល្លា(12$)ក្នុង១ឈុត។
ក្លឹបបានគ្រោងធ្វើចំនួន២ឈុតដោយមានពណ៌សនិងពណ៌ខៀវ។

Tuesday, June 18, 2013

អបអរសាទរការប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលអាវុធហត្ថក្រុងប៉ោយប៉ែត

អបអរសាទរការប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលអាវុធហត្ថក្រុងប៉ោយប៉ែត
សូមគោរពអញ្ជើញបណ្តាលក្រុមនិងក្លឹបទាំងអស់ដែលមានបំណងចង់ចូលរួមព្រឹត្តិការណ៍ប្រកួត

ពានរង្វាន់ប្រចាំក្រុងប៉ោយប៉ែតនេះដោយក្តីគោរពអញ្ជើញ!
ព្រឹត្តិការណ៍ប្រកួតពានរង្វាន់អាវុធហត្ថប្រចាំក្រុងប៉ោយប៉ែតនេះនិងធ្វើការប្រកួតមានបីប្រភេទ

អាយុរខុសៗគ្នាដោយមានកុមារប្រភេទអាយុក្រោម៨និង១១និង១៤ឆ្នាំ(U8,U11,U14)
សូមចូលរួមទាំងអស់គ្នាដើម្បីសុខភាពមិត្តភាពនិងសាមគ្គីភាពនិងការអភិវឌ្ឍន៍កីឡានៅកម្ពុជា

ជៀសវាងការសេពគ្រឿងញាននិងអំពើអសង្គមនានា។
រៀបចំដោយ:អាវុធហត្ថក្រុងប៉ោយប៉ែត
ពត៌មានបន្ថែម: 098 677 677, 088 966 5569 (គណះកម្មការរៀបចំ)
ឧត្ថម្ភដោយ:ហូមស្ពតប៉ោយប៉ែត ( Home Sport Poipet)


Friday, March 8, 2013

វ៉ិចតូរីប៉ោយប៉ែតU19បានទទួលចំណាត់ថ្នាក់លេខ៣ Poipet Youth League 2013

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតU19បានបញ្ចប់ការប្រកួតរបស់ខ្លួនកាលពីថ្ងៃទី០៨មិនាដែលជាការប្រកួតដណ្តើមយកចំណាត់
ថ្នាក់លេខ៣ជាមួយម្ចាស់ផ្ទះ Singha Bosco ដោយលទ្ធផលបានបញ្ចប់ជាផ្លូវកាលក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតU19
បានយកឈ្នះទៅលើ ម្ចាស់ផ្ទះ Singha Bosco​ 7គ្រាប់ទល់និងសូន្យ។
ទោះបី ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតU19បានទទួលបានចំណាត់ថ្នាក់លេខ៣ក៏ដោយក៏លោកគ្រូបង្វឹកនិង
កូនក្រុមរបស់គាត់មានការសប្បាយចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនេះ។​
 ​​​​                             សង្ខេបនៃការប្រកួត
កាលប្រកួតតង់ទី១: Victory Poipet F.C 2-0 Singha Bosco
កាលប្រកួតតង់ទី2: Victory Poipet F.C 7-0 Singha Bosco
​      ប្រវត្តិនៃការប្រកួតរបស់ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតU19 
ចំនួនប្រកួត: 11
ឈ្នះ: 9
ចាញ់: 1
ស្មើ: 1
ចំនួនគ្រាប់បាល់ទាត់ចូលទី: 33
ចំនួនគេទាត់ចូល: 2 


Friday, March 1, 2013

ពានរង្វាន់បាល់ទាត់យុវជនក្រុងប៉ោយប៉ែត២០១៣

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតបានចូលរួមប្រកួតពានរង្វាន់បាល់ទាត់ប្រចាំក្រុងប៉ោយប៉ែតរដូវកាល២០១៣ដែលប្រព្រឹត្តទៅក្នុង
រយះពេល៥ខែដែលបានចាប់ផ្តើមបើករដូវកាលតាំងពីខែវិច្ឆិការហូតមកដល់ថ្ងៃទី១៧ខែមិនាដែលជាថ្ងៃបិទរដូវកាល។
កាលពីរដូវកាលឆ្នាំ២០១២ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតគឺជាម្ចាស់ជើងឯកទាំង៣ក្រុម(U13,U15,U17)។
សំរាប់រដូវកាលឆ្នាំ២០១៣នេះគឺមានក្រុមបុរសរហូតដល់៤ប្រភេទអាយុ(U11,U14,U16,U19)។
លទ្ធផលដែលក្លឹបបាល់ទាត់វ៉ិចតូរីបានចូលរួមប្រកួតក្នុងវគ្គជំរុះនៅរដូវកាល២០១៣នេះ-
1)ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត (U11)
  ចំនួនប្រកួត: 5
​​​​  ឈ្នះ:  5
  ចាញ់: 0
  ស្មើ; 0
  គ្រាប់បាល់ : 18
2)ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត (U14)
 ចំនួនប្រកួត:8
​​​​  ឈ្នះ: 7
  ចាញ់: 0
  ស្មើ;1
  គ្រាប់បាល់ : 16
3) ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត (U16)
 ចំនួនប្រកួត:6
​​​​  ឈ្នះ:4
  ចាញ់: 0
  ស្មើ;2
  គ្រាប់បាល់ :13
 4) ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត (U19)
  ចំនួនប្រកួត:9
​​​​  ឈ្នះ:8
  ចាញ់: 0
  ស្មើ;1
  គ្រាប់បាល់ :25