rss
Twitter Delicious Facebook Digg Stumbleupon Favorites

Tuesday, July 17, 2012

ធឿនសុភ័ក្រ្តាក្លាយជាអាជ្ញាកណ្តាលថ្នាក់ជាតិU13

កីឡាករU17ធឿនសុភ័ក្រ្តារបស់ក្លឹបបាល់ទាត់វ៉ិចតូរីបានក្លាយជាអាជ្ញាកណ្តាលថ្នាក់ជាតិសំរាប់ព្រឹត្តិការណ៍បាល់ទាត់កុមារU13នៅឆ្នាំ២០១២នេះ។ ក្នុងព្រឹត្តិការណ៍នោះគឺមានក្លឹបបាល់ទាត់ចំនូន៣២ទូទាំងប្រទេសកម្ពុជាដែលបានចាប់ផ្តើមធ្វើការប្រកួតពីថ្ងៃទី០៧ដល់១៤ខែកក្កដាឆ្នាំ២០១២។ ក្នុងព្រឹត្តិការណ៍នោះក្លឹបដែលបានទទួលជាជើងឯកឆ្នាំនេះគឺក្លឹបអធិរាជភ្នំស្វាយ!

Sunday, July 8, 2012

ភ្នំពេញក្រោន 4-2​​ ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត

កាលពីថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១២ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតបានធ្វើការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយនិង ក្លឹបលំដាប់លេខ១ប្រទេសខ្មែរភ្នំពេញក្រោនបានទទួលលទ្ធផល: ភ្នំពេញក្រោន 4-2 ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត តាមសម្តីរបស់លោកគ្រូបង្វឹកក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតលោកសាបូ៑នវិនតាបានអោយដឹងថាវាជាបទពិសោធន៍ដ៏ល្អបំផុត សំរាប់ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតដែលបានដកស្រង់បច្ចេកទេសជាមួយនិងក្លឹបលំដាប់កំពូលប្រទេសខ្មែរមួយនេះ។ ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតនិងមានគំរោងធ្វើការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយក្លឹបលំដាប់កំពូល ប្រចាំប្រទេសខ្មែរមួយចំនួនទៀតដូចជា: ក្លឹបព្រះខ័នរាជ, ណាកាខប និង​អគ្គស្នងការនគបាលជាតិនាពេលខាងមុខទៀត។ សូមអរគុណចំពោះការចូលរួមគាំទ្រដល់ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត! ស្រលាញ់កីឡាកុំស្រលាញ់គ្រឿងញៀន!