rss
Twitter Delicious Facebook Digg Stumbleupon Favorites

Saturday, November 26, 2011

ប្រធានក្លឹបលោកស្រីម៉ៅសុមានាជាមួយសិក្ខាកាម

កាលពីពេលថ្មីៗនេះមានសិក្ខាកាម៤រូបរបស់ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែតបានចូលរួមសិក្សាវគ្គគ្រូបង្វឹកFutsalរយះពេល៤ថ្ងៃ(២១ដល់២៤​ខែវិច្ជិកា)។បន្ទាប់មានការបិទវគ្គក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកត្តមរ័ត្នស្រ៑ាងនិងលោកស្រីម៉ៅសុមានាផងដែរ។ លោកគ្រូសាបូ៑នវិនតាក៏បានចូលរួមសិក្សាវគ្គនោះផងដែរ។

ការបង្ហាញមុខមាត់ថ្មីរបស់ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែត

ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែតបានចូលរួមការប្រកួតPoiPet Leagueកាលពីថ្ងៃទី២០ខែវិច្ជិកាបានទទួលជ័យជំនះទាំង៣ក្រុម។ ក្រោមលទ្ឋផល(U17 Victory F.C 4-1 Reachsey Meanchey)(៤០នាទី)(U15 Victory F.C 1-0 Ovi)(១៥នាទី)(U13 Victory F.C 2-0 Ovi)​(១០នាទី) ការប្រកួតPoiPet​Leagueនៅថ្ងៃទី២៧ខែវិច្ជិកានេះក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែតនិងជួបជាមួយក្រុមលីហេងឆាយសំរាប់ការប្រកួតU17 (4:00PM)ហើយការប្រកួតមួយទៀតសំរាប់U13ជួបជាមួយOvi (3:00PM) សូមចូមរួមទស្សនានិងជួយគាំទ្រដល់ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែត។សូមអគុណទុកជាមុនសំរាប់ការចូលរួមគាំទ្រ

Monday, November 14, 2011

កីឡាករU13ងួនពែងឡេងបានគ្រោះថ្មាក់ចរាចរណ៍របួសធ្ងន់

កីឡាករU13ងួនពែងឡេងបានគ្រោះថ្មាក់ចរាចរណ៍របួសធ្ងន់ដែលមានសង្ឈឹមតិចក្នុងការមានជីវិត។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីមុនបុណ្យអ៑ំទូកពីរបីថ្ងៃនៅពេលដែលងួនពែងឡេងបានទៅរកត្រីជាការកំសាន្តមួយជាមួយពូរបស់ខ្លួនដោយជិះម៉ូតូចំនួនគ្នា៣នាក់។ប៉ុនែ្តសំណាងអាក្រក់ងួនពែងឡេងនិងពូរបស់ខ្លួនបានគ្រោះថ្មាក់ចរាចរណ៍ដែលប៉ះទង្គិចជាមួយនិងឡានដែលបណ្តាលអោយងួនពែងឡេងរបួសធ្ងន់និងពូម្នាក់បានស្លាប់និងមួយទៀតក៏របួសធ្ងន់ដែរ។បើតាមពត័មានពីម្តាយរបស់ងួនពែងឡេងអោយដឹងថាងួនពែងឡេងកំពុងតែសំរាកព្យាបាលនៅមន្ទីពេទ្យខេត្តសៀមរាប។ក្នុងនាមរូបខ្ញុំដែលតំណាងអោយក្លឹបបាល់ទាត់វិចតូរីប៉ោយបែតសូមជូនពរអោយងួនពែងឡេងបានឆាប់ជាសះស្បើយពីរបួស។God bless him.

ប្រិយមិត្តរបស់ក្លឹបវិចតូរីប៉ោយប៉ែត

កាលពីពេលថ្មីៗនេះក្លឹបបាល់ទាត់វិតូរីប៉ោយប៉ែតបានមានប្រិយមិត្តជាច្រើនបានស្គាល់និងគាំទ្រតាមរយះគេហទំព័រនិងFacebookរបស់ក្លឹបវិតូរីប៉ោយប៉ែត។

Friday, November 11, 2011

ក្រុមទី៥ទទួលជោគជ័យលាភីលេខ១

ការប្រកួតបាល់ទាត់ហ្វូតសាលលក្ខណះមិត្តភាពរបស់ក្រុមវិចតូរីប៉ោយប៉ែតដើម្បីអបអរសាទរពិធីបុណ្យអុំ៑ទូក។ការប្រកួតនេះមានរយះពេល២ថ្ងៃដែលមានកីឡាករវិចតូរីទាំងអស់ចូលរួមប្រកួតដែលចែកចេញជា៦ក្រុមតូចៗ។ក្រុមដែលទទួលជ័យជំនះបានទៅលើក្រុម៥ដែលមានការដឹកនាំដោយកីឡាករអាយុ១៧ឆ្នាំតៅមករាដែលបានយកឈ្នះក្រុមទី១ដោយលទ្ធផលទាត់បាល់៦ម៉ែត្រ(Penalty)1-2។

Friday, November 4, 2011

ការរង់ចាំការប្រកួតពាន់រង្វាន់POI PET League 2011

កីឡាករវិចតូរីប៉ោយប៉ែតរង់ចាំការប្រកួតបាល់ទាត់ពាន់រង្វាន់ប៉ោយប៉ែតនាពេលខាងមុខនេះ។លោកគ្រូបង្វឹក​វិនតាមានការទុកចិត្តខ្លាំងចំពោះកីឡាកររបស់គាត់ក្នុងការប្រកួតពាន់រង្វាន់នាពេលខាងមុខនេះ។