rss
Twitter Delicious Facebook Digg Stumbleupon Favorites

Thursday, September 1, 2011

អ្នកជួយឧបត្តមដល់ក្រុមវិចតូរីប៉ោយប៉ែត

អតីតកីឡាករក្រុមវិចតូរីស្រីតីដែលកំពុងតែលេងអោយតំណាង
ខេត្តបន្ទាយមានជ័យនិងជាអាជ្ញាកណ្តាលបាល់ទាត់ថ្នាក់ជាតិផងដែរ

នោះបានក្លាយជាអ្នកជួយឧបត្តមដ៏សំខាន់ដល់ក្រុមវិចតូរីប៉ោយប៉ែត។

វីរះបុរសវ័យក្មេងU13

ម៉ាហុងបានក្លាយជាវីរះបុរសវ័យកេ្មងក្រុមបាល់ទាត់U13របស់ក្រុមវិចតូរីប៉ោយប៉ែត។ខណះពេលម៉ាហុងបានរកបានគ្រាប់បាល់៣គ្រាប់នៅវគ្គប្រកួតផ្តាច់ព័ត្រជាមួយក្រុមអូវីOV
ក្រោមលទ្ធផល៣-០ដែលបានធ្វើអោយក្រុមទទួលបានជ័យលាភីលេខ១។

ប្រវត្តិនៃការដឹកនាំរបស់លោកគ្រូបង្វឹកសាបូ៑នវិនតា

លោកគ្រូបង្វឹកសាបូ៑នវិនតាបានធ្វើការដឹកនាំក្រុមវិចតូរីដំបូងគឺក្រុមមហាជន។នៅពេលនោះគាត់ទើបតែមានអាយុរ១៨ប៉ុណ្ណោះ។នៅពេលនោះគាត់ក៏ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកវ័យក្មេងជាងគេផងដែរក្នុងវិស័យកីឡាបាល់ទាត់មហាជន។គាត់បានដឹកនាំក្រុមចូមរួមប្រកួតដំបូងនៅកម្មវិធីពាន់រង្វាន់បាល់ទាត់មហាជនDonbosco Cup។
ហើយបានទទួលជោគជ័យលាភីជាជើងឯកពាន់រង្វាន់Donbosco Cup។
បន្ទាប់មកគាត់បានបន្តការដឹកនាំក្រុមបាល់ទាត់ក្មេងអាយុក្រោម១៦ឆ្នាំU16ចូលរួមការប្រកួតពាន់រង្វាន់សល៍Salt Cup។
ហើយនៅពេលនោះក្រុមU16បានទទួលពាន់រង្វាន់់ជាជើងឯកប្រចាំក្រុងប៉ោយប៉ែត។បន្ទាប់ពីនោះមកគាត់បានបន្តបង្វឹកក្រុមកេ្មងអាយុក្រោម១៣ឆ្នាំ។គាត់បានដឹកនាំក្រុមU13ចូលរួមក្នុងកម្មវិធីបាល់ទាត់Women Day Cup ហើយបានទទួលជោគជ័យលាភីជើងឯកផងដែរ។បន្ទាប់ពីនោះគាត់មានការដឹកនាំបន្តទៀតក្រុមបាល់ទាត់U17ចូលក្នុងកម្មវិធីបាល់ទាត់Human Right Cup​ហើយបានទទួលជោគជ័យម្តងទៀត។ជោគជ័យជាច្រើនបានធ្វើអោយ

មានមនុស្សជាច្រើនមានការចាប់អារម្មណ៍ក្នុងដឹកនាំក្រុមជាមួយនិងភាពវ័យក្មេងរបស់គាត់។

ជ័យជំនះរបស់ក្រុមបាល់ទាត់វិចតូរីប៉ោយប៉ែត

ក្រុមវិចតូរីប៉ោយប៉េតបានចូលរួមការប្រកួតបាល់ទាត់នៅអង្គការDonboscoទទួលបានជោគជ័យទាំងបីក្រុម(U13-U15-U17)។
នេះជាការចូលរួមប្រកួតជាលើកដំបូងរបស់ក្លឹបដោយក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក​សាបូ៑នវិនតា។