rss
Twitter Delicious Facebook Digg Stumbleupon Favorites

Saturday, December 31, 2011

Happy New Year 2012

ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែតក្នុងឳកាសឆ្នាំថ្មី២០១២សូមជូនពរអោយអ្នកទាំងអស់គ្នាមានសុភាពល្អនិងកាន់តែឆ្លាតវៃនិងទទួលបានជោគជ័យគ្រប់ភារកិច្ច។

Sunday, December 11, 2011

កីឡាករឆ្នើមប្រចាំក្លឹបវិចតូរីប៉ោយប៉ែតអាយុ១៣ឆ្នាំ

កាលពីថ្ងៃទី១១ខែធ្នូនេះកីឡាករតៅកុម្ភះបានក្លាយជាកីឡាករឆ្នើមប្រចាំក្លឹបវិចតូរីអាយុ១៣ឆ្នាំដោយតៅកុម្ភះបានជួយរកគ្រាប់បាល់បាន៣គ្រាប់ដែលបានធ្វើអោយវិចតូរីបានទទួលជ័យជំនះទៅលើMMF Ranger 4-1។សូមអគុណចំពោះការជួយគាំទ្រក្លឹបវិចតូរីប៉ោយប៉ែត។សូមអោយមានសំណាងល្អ!!!

លទ្ឋផលការប្រកួតបាល់ទាត់ថ្ងៃទី១១ខែធ្នូ

កាលពីថ្ងៃទី១១ខែធ្នូនេះក្លឹបវិចតូរីប៉ោយប៉ែតអាយុ១៧បានធ្វើការប្រកួតជាមួយAll Student F.Cដោយបញ្ចប់ដោយលទ្ឋផល0-0។ហើយចំនែកក្លឹបវិចតូរីប៉ោយប៉ែតអាយុ១៣ឆ្នាំបានធ្វើការប្រកួតជាមួយMMF Ranger ដោយបញ្ចប់ដោយលទ្ឋផល​ក្លឹបវិចតូរីប៉ោយប៉ែត 4-1 MMF Ranger។សូមអគុណចំពោះការជួយគាំទ្រ!!!សូមអោ

យមានសំណាងល្អ

Saturday, December 10, 2011

ការទទួលជ័យជំនះរបស់Victory Poi Pet U17


កាលពីថ្ងៃទី១០ខែធ្នូមានការប្រកួតបាល់ទាត់រវាងក្លឹបបាល់ទាត់វិចតូរីជាមួយនិងដុនបូសស្កូដោយបញ្ចប់ក្រោមលទ្ឋផលក្លឹបបាល់ទាត់វិចតូរី​ 7-0 ដុនបូសស្កូ។ហើយនៅពេលថ្ងៃអាទិត្យនេះក្លឹបបាល់ទាត់វិចតូរីអាយុ១៧និងធ្វើការប្រកួតជាមួយAll Student F.C (3:00PM)។សូមចូលរួមទស្សនានិង​គាំទ្រដល់ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែត។សូមអគុណនិងសំណាងល្អដល់អ្នក

Monday, December 5, 2011

ការទទួលជ័យជំនះរបស់ក្លឹបវិចតូរីប៉ោយប៉ែតU15

កាលប្រកួតបាល់ទាត់រដូវកាលថ្មីរបស់ក្រុងប៉ោយប៉ែតនៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០១១នេះក្លឹបវិចតូរីប៉ោយប៉ែតU15បានធ្វើការប្រកួតជាមួយក្រុមយុវ័យកីឡាដោយបញ្ចប់ក្រោមលទ្ឋផលក្លឹបវិចតូរីប៉ោយប៉ែត​ 6-0 យុវ័យកីឡា។សូមអគុណចំពោះការជូយគាំទ្រដល់ក្លឹបវិចតូរីប៉ោយប៉ែត។

Saturday, December 3, 2011

ការទទួលជ័យជំនះរបស់ក្លឹបវិចតូរីប៉ោយប៉ែត

កាលពីថ្ងៃទី២៧ខែវិចិ្ជកាក្លឹបវិចតូរីប៉ោយប៉ែតបានធ្វើការប្រកួតជុំទីមួយសំរាប់រដូវកាលថ្មីដែលក្លឹបវិចតូរីប៉ោយប៉ែតU17​ Vs Ly Heng Chay​បញ្ចប់ដោយលទ្ឋផល​ក្លឹបវិចតូរីប៉ោយប៉ែត2-0 Ly Heng Chay.ចំនែកក្លឹបវិចតូរីប៉ោយប៉ែតU13ជួបជាមូយ​OVដោយបញ្ចប់ក្រោមលទ្ឋផលក្លឹបវិចតូរីប៉ោយប៉ែត7-0 OV.ចំនែកក្លឹបវិចតូរីប៉ោយប៉ែតU15និងធ្វើកា
រប្រកួតនៅថ្ងៃទី០៤ខែធ្នូជាមួយក្រុមយុវ័យកីឡារ។សូមចូលរួមទស្សនាការប្រកួតរបស់ក្លឹបវិចតូរីប៉ោយប៉ែតនៅម៉ោង2:30នាទីរសៀលនៅទីលានបាល់ទាត់អគាថ្មី។

Saturday, November 26, 2011

ប្រធានក្លឹបលោកស្រីម៉ៅសុមានាជាមួយសិក្ខាកាម

កាលពីពេលថ្មីៗនេះមានសិក្ខាកាម៤រូបរបស់ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែតបានចូលរួមសិក្សាវគ្គគ្រូបង្វឹកFutsalរយះពេល៤ថ្ងៃ(២១ដល់២៤​ខែវិច្ជិកា)។បន្ទាប់មានការបិទវគ្គក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកត្តមរ័ត្នស្រ៑ាងនិងលោកស្រីម៉ៅសុមានាផងដែរ។ លោកគ្រូសាបូ៑នវិនតាក៏បានចូលរួមសិក្សាវគ្គនោះផងដែរ។

ការបង្ហាញមុខមាត់ថ្មីរបស់ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែត

ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែតបានចូលរួមការប្រកួតPoiPet Leagueកាលពីថ្ងៃទី២០ខែវិច្ជិកាបានទទួលជ័យជំនះទាំង៣ក្រុម។ ក្រោមលទ្ឋផល(U17 Victory F.C 4-1 Reachsey Meanchey)(៤០នាទី)(U15 Victory F.C 1-0 Ovi)(១៥នាទី)(U13 Victory F.C 2-0 Ovi)​(១០នាទី) ការប្រកួតPoiPet​Leagueនៅថ្ងៃទី២៧ខែវិច្ជិកានេះក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែតនិងជួបជាមួយក្រុមលីហេងឆាយសំរាប់ការប្រកួតU17 (4:00PM)ហើយការប្រកួតមួយទៀតសំរាប់U13ជួបជាមួយOvi (3:00PM) សូមចូមរួមទស្សនានិងជួយគាំទ្រដល់ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែត។សូមអគុណទុកជាមុនសំរាប់ការចូលរួមគាំទ្រ

Monday, November 14, 2011

កីឡាករU13ងួនពែងឡេងបានគ្រោះថ្មាក់ចរាចរណ៍របួសធ្ងន់

កីឡាករU13ងួនពែងឡេងបានគ្រោះថ្មាក់ចរាចរណ៍របួសធ្ងន់ដែលមានសង្ឈឹមតិចក្នុងការមានជីវិត។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីមុនបុណ្យអ៑ំទូកពីរបីថ្ងៃនៅពេលដែលងួនពែងឡេងបានទៅរកត្រីជាការកំសាន្តមួយជាមួយពូរបស់ខ្លួនដោយជិះម៉ូតូចំនួនគ្នា៣នាក់។ប៉ុនែ្តសំណាងអាក្រក់ងួនពែងឡេងនិងពូរបស់ខ្លួនបានគ្រោះថ្មាក់ចរាចរណ៍ដែលប៉ះទង្គិចជាមួយនិងឡានដែលបណ្តាលអោយងួនពែងឡេងរបួសធ្ងន់និងពូម្នាក់បានស្លាប់និងមួយទៀតក៏របួសធ្ងន់ដែរ។បើតាមពត័មានពីម្តាយរបស់ងួនពែងឡេងអោយដឹងថាងួនពែងឡេងកំពុងតែសំរាកព្យាបាលនៅមន្ទីពេទ្យខេត្តសៀមរាប។ក្នុងនាមរូបខ្ញុំដែលតំណាងអោយក្លឹបបាល់ទាត់វិចតូរីប៉ោយបែតសូមជូនពរអោយងួនពែងឡេងបានឆាប់ជាសះស្បើយពីរបួស។God bless him.

ប្រិយមិត្តរបស់ក្លឹបវិចតូរីប៉ោយប៉ែត

កាលពីពេលថ្មីៗនេះក្លឹបបាល់ទាត់វិតូរីប៉ោយប៉ែតបានមានប្រិយមិត្តជាច្រើនបានស្គាល់និងគាំទ្រតាមរយះគេហទំព័រនិងFacebookរបស់ក្លឹបវិតូរីប៉ោយប៉ែត។

Friday, November 11, 2011

ក្រុមទី៥ទទួលជោគជ័យលាភីលេខ១

ការប្រកួតបាល់ទាត់ហ្វូតសាលលក្ខណះមិត្តភាពរបស់ក្រុមវិចតូរីប៉ោយប៉ែតដើម្បីអបអរសាទរពិធីបុណ្យអុំ៑ទូក។ការប្រកួតនេះមានរយះពេល២ថ្ងៃដែលមានកីឡាករវិចតូរីទាំងអស់ចូលរួមប្រកួតដែលចែកចេញជា៦ក្រុមតូចៗ។ក្រុមដែលទទួលជ័យជំនះបានទៅលើក្រុម៥ដែលមានការដឹកនាំដោយកីឡាករអាយុ១៧ឆ្នាំតៅមករាដែលបានយកឈ្នះក្រុមទី១ដោយលទ្ធផលទាត់បាល់៦ម៉ែត្រ(Penalty)1-2។

Friday, November 4, 2011

ការរង់ចាំការប្រកួតពាន់រង្វាន់POI PET League 2011

កីឡាករវិចតូរីប៉ោយប៉ែតរង់ចាំការប្រកួតបាល់ទាត់ពាន់រង្វាន់ប៉ោយប៉ែតនាពេលខាងមុខនេះ។លោកគ្រូបង្វឹក​វិនតាមានការទុកចិត្តខ្លាំងចំពោះកីឡាកររបស់គាត់ក្នុងការប្រកួតពាន់រង្វាន់នាពេលខាងមុខនេះ។

Thursday, September 1, 2011

អ្នកជួយឧបត្តមដល់ក្រុមវិចតូរីប៉ោយប៉ែត

អតីតកីឡាករក្រុមវិចតូរីស្រីតីដែលកំពុងតែលេងអោយតំណាង
ខេត្តបន្ទាយមានជ័យនិងជាអាជ្ញាកណ្តាលបាល់ទាត់ថ្នាក់ជាតិផងដែរ

នោះបានក្លាយជាអ្នកជួយឧបត្តមដ៏សំខាន់ដល់ក្រុមវិចតូរីប៉ោយប៉ែត។

វីរះបុរសវ័យក្មេងU13

ម៉ាហុងបានក្លាយជាវីរះបុរសវ័យកេ្មងក្រុមបាល់ទាត់U13របស់ក្រុមវិចតូរីប៉ោយប៉ែត។ខណះពេលម៉ាហុងបានរកបានគ្រាប់បាល់៣គ្រាប់នៅវគ្គប្រកួតផ្តាច់ព័ត្រជាមួយក្រុមអូវីOV
ក្រោមលទ្ធផល៣-០ដែលបានធ្វើអោយក្រុមទទួលបានជ័យលាភីលេខ១។

ប្រវត្តិនៃការដឹកនាំរបស់លោកគ្រូបង្វឹកសាបូ៑នវិនតា

លោកគ្រូបង្វឹកសាបូ៑នវិនតាបានធ្វើការដឹកនាំក្រុមវិចតូរីដំបូងគឺក្រុមមហាជន។នៅពេលនោះគាត់ទើបតែមានអាយុរ១៨ប៉ុណ្ណោះ។នៅពេលនោះគាត់ក៏ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកវ័យក្មេងជាងគេផងដែរក្នុងវិស័យកីឡាបាល់ទាត់មហាជន។គាត់បានដឹកនាំក្រុមចូមរួមប្រកួតដំបូងនៅកម្មវិធីពាន់រង្វាន់បាល់ទាត់មហាជនDonbosco Cup។
ហើយបានទទួលជោគជ័យលាភីជាជើងឯកពាន់រង្វាន់Donbosco Cup។
បន្ទាប់មកគាត់បានបន្តការដឹកនាំក្រុមបាល់ទាត់ក្មេងអាយុក្រោម១៦ឆ្នាំU16ចូលរួមការប្រកួតពាន់រង្វាន់សល៍Salt Cup។
ហើយនៅពេលនោះក្រុមU16បានទទួលពាន់រង្វាន់់ជាជើងឯកប្រចាំក្រុងប៉ោយប៉ែត។បន្ទាប់ពីនោះមកគាត់បានបន្តបង្វឹកក្រុមកេ្មងអាយុក្រោម១៣ឆ្នាំ។គាត់បានដឹកនាំក្រុមU13ចូលរួមក្នុងកម្មវិធីបាល់ទាត់Women Day Cup ហើយបានទទួលជោគជ័យលាភីជើងឯកផងដែរ។បន្ទាប់ពីនោះគាត់មានការដឹកនាំបន្តទៀតក្រុមបាល់ទាត់U17ចូលក្នុងកម្មវិធីបាល់ទាត់Human Right Cup​ហើយបានទទួលជោគជ័យម្តងទៀត។ជោគជ័យជាច្រើនបានធ្វើអោយ

មានមនុស្សជាច្រើនមានការចាប់អារម្មណ៍ក្នុងដឹកនាំក្រុមជាមួយនិងភាពវ័យក្មេងរបស់គាត់។

ជ័យជំនះរបស់ក្រុមបាល់ទាត់វិចតូរីប៉ោយប៉ែត

ក្រុមវិចតូរីប៉ោយប៉េតបានចូលរួមការប្រកួតបាល់ទាត់នៅអង្គការDonboscoទទួលបានជោគជ័យទាំងបីក្រុម(U13-U15-U17)។
នេះជាការចូលរួមប្រកួតជាលើកដំបូងរបស់ក្លឹបដោយក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក​សាបូ៑នវិនតា។

Tuesday, August 30, 2011

អ្នកជួយឧបត្តមដល់ក្រុមវិចតូរីប៉ោយប៉ែត


DEL(Development English Language)
កម្មវិធីបណ្តុះបណ្តាលភាសាអង្គលេDELបានជួយឧបត្តមដល់ក្រុមវិចតូរីប៉ោយប៉ែតក្នុងការចំនាយមួយចំនួនដល់ក្រុម។

គ្រូបង្វឹកក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែត​លោក​សាបូ៑ន​វិនតា


លោក​​សាបូ៑នវិនតាបានដឹកនាំក្រុមវិចតូរីប៉ោយប៉ែតចូលរួមការប្រកួតបាល់ទាត់ហ្វូតសលរយះពេល៥ថ្ងៃ(២២ដល់២៧ខែសីហា)បានទទួលជោគជ័យលាភីលេខ១ទំាងបីក្រុម។

ស្វាគមន៍មកកាន់ក្លឹបបាល់ទាត់វិចតូរីប៉ោយប៉ែត


Victory Poi Pet F.C