rss
Twitter Delicious Facebook Digg Stumbleupon Favorites

Wednesday, June 25, 2014

ជំហានថ្មីនៃការដឹកនាំជំរើសខេត្តរបស់លោកគ្រូបង្វឹកសាប៊ូនវិនតា

លោកគ្រូបង្វឹកវ័យក្មេងពោពេញទៅដោយបទពិសោធន៍នៅក្នុងទឹកដីក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យរបស់ក្លឹបវ៉ិចតូរីប៉ោយប៉ែតលោកសាប៊ូនវិនតាដែលបានដឹកនាំក្លឹបក្នុងតំបន់មួយនេះទទួលបានភាពជោគជ័យជាច្រើនក្នុងរយះ៤កន្លងទៅនេះបានត្រូវបានទទួលភារកិច្ចថ្មីក្នុងការដឹកនាំក្លឹបរបស់ខេត្តបន្ទាយមានជ័យដែលត្រូវបានទទួលស្គាល់ជាក្លឹបដ៏ល្បីមួយនៃកីឡាករអាយុក្រោម១៣ឆ្នាំនិងជាម្ចាស់ជ័យលាភីលេខ១កាលពីឆ្នាំ២០១២ផងនោះគឺក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ។បើយោងតាមប្រសាសន៍របស់លោកគ្រូបង្វឹកសាប៊ូនវិនតាបានឪ្យដឹងថាវាជាភារកិច្ចដ៏ល្អបំផុតសំរាប់ខ្ញុំហើយក៏ជាភារកិច្ចដ៏ពិបាកបំផុតផងដែរសំរាប់ខ្ញុំដោយយើងមានរយះពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះក្នុការហ្វឹកហាត់បន្ទាប់ពីមានការប្រគល់ភារកិច្ចដ៏លឿនបំផុតមួយនេះប៉ុន្តែខ្ញុំនិងកូនក្រុមរបស់ខ្ញុំនៅតែសង្ឃឹមនិងព្យាយាមបំផុតសំរាប់ការប្រកួតពានរង្វាន់ថ្នាក់ជាតិកុមារអាយុក្រោម១៣ឆ្នាំនេះ។ប្រវត្តនៃការដឹកនាំជោគជ័យរបស់លោកគ្រូបង្វឹកសាប៊ូនវិនតាចំនួន១៨ពានរង្វាន់÷


ឆ្នាំ២០០៩: ពានរង្វាន់Donbosco Christmas Cup
ឆ្នាំ២០១០: -ពានរង្វាន់ Poipet League U16
               -ពានរង្វាន់ Woman Day
              -ពានរង្វាន់​ Human Right Day
ឆ្នាំ២០១១: -ពានរង្វាន់ចំនួន៣ Champion
                  Futsal Poipet League U13,U15,U17
               -ពានរង្វាន់ចំនួន៣ Poipet League U13,U15,U17
 ឆ្នាំ២០១២: -ពានរង្វាន់ Futsal ថ្នាក់ខេត្ត U15
                 -ពានរង្វាន់ Futsal Poipet League U11
                -ពានរង្វាន់ចំនួន៤Poipet League

​​​​​​​​​​ឆ្នាំ២០១៣: -ពានរង្វាន់ចំនួន២ Futsal League U17,U Girl

Monday, April 28, 2014

ខ្សែរការពារដ៏ឆ្នើមលេខ៥អ៊ួចសុខឡូត

កីឡាករអ៊ួចសុខឡូតដែលជាប្រធានក្រុមក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតដ៏ឆ្នើមនិងត្រូវបានមហាជនទូទៅទទួលស្គាល់ថាជាខ្សែរការពារដ៏រឹងមាំប្រចាំក្លឹបបាល់ទាត់វ៉ិចតូរី។
ប្រធានក្រុុមរូបនេះត្រូវបានចូលរួមលេងក្នុងក្លឹបនៅពេលក្លឹបបានបង្កើតដំបូងនៅឆ្នាំ២០១១ហើយធ្លាប់បានជួយអោយក្លឹបបានលើកពានរង្វាន់ជាលើកដំបូងរបស់ខ្លួននៃការប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលនិងPoipet League 2011។

ប្រធានក្រុមរូបនេះក៏បានចូលរួមដឹកនាំក្រុមកុមារប្រឆាំងគ្រឿងញៀនផងដែរ។
ក្លឹបបាល់ទាត់វ៉ិចតូរីសូមអរគុណសំរាប់ប្រធានក្រុមរូមនេះដែលបានធ្លាប់ជួយនិងខិតខំប្រឹងប្រែងក្នុងការប្រកួតក្លឹបន្លងមក។

Tuesday, December 24, 2013

លោកស្រីម៉ៅសុមានាបានឧបត្ថម្ភជាង១២លានរៀលដល់វិទ្យាល័យអូរជ្រៅ

កាលពីរសៀលថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣ថ្នាក់ដឹកនាំក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតលោកស្រីម៉ៅសុមានាបានឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន១សែនបាត(១២,១៥០,០០០៛)ដល់វិទ្យាល័យអូរជ្រៅនៃទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដើម្បីចូលរួមជួយការសាងសងទីលានបាល់ទាត់សំរាប់វិទ្យាល័យមួយនេះដែលកំពុងជួបនូវការខ្វះខាតតារាងបាល់និងការអភិវឌ្ឍន៍នៃវិស័យកីឡានៅតំបន់នេះផងដែរ។
លោកអ៊ុងសាម៉នដែលជានាយកនៃវិទ្យាល័យអូរជ្រៅនិងសហការីរបស់ខ្លួនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពសម្បុរសជនជាច្រើនលើករបស់លោកស្រីម៉ៅសុមានាចំពោះវិទ្យាល័យរបស់លោក។លោកស្រីម៉ៅសុមានាត្រូវបានថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យនិងឯកឧត្តមរ័ត្នស្រ៊ាងទទួលស្គាល់ថាជាសម្បុរសជនឈានមុខគេប្រចាំខេត្តបន្ទាយមានជ័យខាងផ្នែកវិស័យកីឡា។

Friday, October 18, 2013

អបអរសាទរដំណើរកំសាន្តក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត!

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតនិងធ្វើការដំណើរកំសាន្តកីឡាករជាលក្ខណះទ្រង់ទ្រាយធំជាលើកដំបូងរបស់ខ្លួន
ជាមួយនិងកីឡាករ៦០នាក់នៅក្នុងក្លឹបមួយនេះដំណើរកំសាន្តនេះនិងឆ្ពោះទៅកាន់ខេត្តសៀមរាបនៃតំបន់
ទេសចរណ៍ព្រះរាជាណាចក្រកម្ពុជាក្នុងរយះពេល១ថ្ងៃពេញដោយនិងចាប់ផ្តើមចេញដំណើរពីថ្ងៃអាទិត្យទី២០ខែតុលានេះ។តាមសម្តីរបស់លោកគ្រូបង្វឹកសាប៊ូនវិនតាបានអោយដឹងថាដំណើរកំសាន្តនេះជាដំណើរកំសាន្តអបអរសាទរ
នៃភាពជាជើងឯកពានរង្វាន់បាល់ទាត់ប្រចាំក្រុងប៉ោយប៉ែត២សម័យរបស់ខ្លួន(២០១២-២០១៣)។

Sunday, October 6, 2013

ឈុតថ្មីរបស់ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតរដូវកាល២០១៣!

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតនិងត្រៀមខ្លួនជាស្រេចសំរាប់ការប្រកួតបាល់ទាត់រដូវកាលថ្មីនៃទឹកដីក្រុងប៉ោយប៉ែត!
បន្ទាប់ពីក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតបានគ្រប់គ្រងពានរង្វាន់ពីរសម័យនៃពានរង្វាន់Poipet League (2011-2012)មកក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតនិងបន្តត្រៀមខ្លួនចូលរួមនៅរដូវកាលថ្មីជាមួយនិងសំលៀកបំពាក់ឈុតថ្មីផងដែរ។
សំលៀកបំពាក់ឈុតថ្មីនេះគឺជាការរចនាជាលក្ខណះរបស់ខ្មែរទាំងអស់និងព្រមទាំងមានការចូលរួមគាំទ្រជាមួយនិងDEL និង​I World(អាយវើល)ផងដែរបន្ទាប់ពីម្ចាស់ឧត្ថម្ភធំហាងលក់សំលៀកបំពាក់កីឡា Home Sport Poipet។
យោងតាមសំដីរបស់លោកគ្រូបង្វឹកសាប៊ូនវិនតាបានអោយដឹងថាសំលៀកបំពាក់ឈុតថ្មីរបស់ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែត
នេះមានការចំនាយខ្ពស់នៃសំលៀកបំពាក់ក្លឹបធ្លាប់បានធ្វើកន្លងមកដោយតំលៃប្រមាណ១២ដុល្លា(12$)ក្នុង១ឈុត។
ក្លឹបបានគ្រោងធ្វើចំនួន២ឈុតដោយមានពណ៌សនិងពណ៌ខៀវ។

Tuesday, June 18, 2013

អបអរសាទរការប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលអាវុធហត្ថក្រុងប៉ោយប៉ែត

អបអរសាទរការប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលអាវុធហត្ថក្រុងប៉ោយប៉ែត
សូមគោរពអញ្ជើញបណ្តាលក្រុមនិងក្លឹបទាំងអស់ដែលមានបំណងចង់ចូលរួមព្រឹត្តិការណ៍ប្រកួត

ពានរង្វាន់ប្រចាំក្រុងប៉ោយប៉ែតនេះដោយក្តីគោរពអញ្ជើញ!
ព្រឹត្តិការណ៍ប្រកួតពានរង្វាន់អាវុធហត្ថប្រចាំក្រុងប៉ោយប៉ែតនេះនិងធ្វើការប្រកួតមានបីប្រភេទ

អាយុរខុសៗគ្នាដោយមានកុមារប្រភេទអាយុក្រោម៨និង១១និង១៤ឆ្នាំ(U8,U11,U14)
សូមចូលរួមទាំងអស់គ្នាដើម្បីសុខភាពមិត្តភាពនិងសាមគ្គីភាពនិងការអភិវឌ្ឍន៍កីឡានៅកម្ពុជា

ជៀសវាងការសេពគ្រឿងញាននិងអំពើអសង្គមនានា។
រៀបចំដោយ:អាវុធហត្ថក្រុងប៉ោយប៉ែត
ពត៌មានបន្ថែម: 098 677 677, 088 966 5569 (គណះកម្មការរៀបចំ)
ឧត្ថម្ភដោយ:ហូមស្ពតប៉ោយប៉ែត ( Home Sport Poipet)


Friday, March 8, 2013

វ៉ិចតូរីប៉ោយប៉ែតU19បានទទួលចំណាត់ថ្នាក់លេខ៣ Poipet Youth League 2013

ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតU19បានបញ្ចប់ការប្រកួតរបស់ខ្លួនកាលពីថ្ងៃទី០៨មិនាដែលជាការប្រកួតដណ្តើមយកចំណាត់
ថ្នាក់លេខ៣ជាមួយម្ចាស់ផ្ទះ Singha Bosco ដោយលទ្ធផលបានបញ្ចប់ជាផ្លូវកាលក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតU19
បានយកឈ្នះទៅលើ ម្ចាស់ផ្ទះ Singha Bosco​ 7គ្រាប់ទល់និងសូន្យ។
ទោះបី ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតU19បានទទួលបានចំណាត់ថ្នាក់លេខ៣ក៏ដោយក៏លោកគ្រូបង្វឹកនិង
កូនក្រុមរបស់គាត់មានការសប្បាយចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនេះ។​
 ​​​​                             សង្ខេបនៃការប្រកួត
កាលប្រកួតតង់ទី១: Victory Poipet F.C 2-0 Singha Bosco
កាលប្រកួតតង់ទី2: Victory Poipet F.C 7-0 Singha Bosco
​      ប្រវត្តិនៃការប្រកួតរបស់ក្លឹបបាល់ទាត់វ៉ិចតូរីប៉ោយប៉ែតU19 
ចំនួនប្រកួត: 11
ឈ្នះ: 9
ចាញ់: 1
ស្មើ: 1
ចំនួនគ្រាប់បាល់ទាត់ចូលទី: 33
ចំនួនគេទាត់ចូល: 2